សាលាអាត់វេនទីស្ទតាកែវ | Takeo Adventist school


សាលាអាត់វេនទីស្ទតាកែវ

សាលាអាត់វេនទីស្ទតាកែវ ផ្តល់ការអប់រំចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ហើយសិស្សមធ្យមសិក្សា  និងវិទ្យាល័យទាំងអស់រស់នៅក្នុងអន្តេវាសិកដ្ឋាន (Dormitory)។ សាលាអាត់វេនទីស្ទតាកែវ ជាសាលាដែលបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលកម្ពុជា ហើយមានសិទ្ធិក្នុងការចូលរួមប្រឡងទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

តំលៃថ្លៃសិក្សា អាហារ និងការស្នាក់នៅអន្តេវាសិកដ្ឋាន ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ហើយការអប់រំគឺផ្អែកលើចំណេះដឹង គុណធម៌ និងរាងកាយ ដែលជាមូលដ្ឋានគ្រឹះនៃសាលាអាត់វេនទីស្ទតាកែវ ។

បេសកជនមកពី បេសកកម្មទ្វីបដែលនៅប្រទេសកូរ៉េខាងត្បូង មកបម្រើនៅទីនេះ ហើយគ្រូបង្រៀនក៏ជាអ្នកសេវេនដេយអាត់វេនទីស្ទ ហើយក៏ជាជនជាតិខ្មែរ ។

 

ចង់ដឹងព័ត៌មានបន្ថែមទៀត សូមចុចខាងក្រោមនេះ៖

https://www.facebook.com/CALEBCENTER/