សាលាអាត់វេនទីស្ទ គ្រីសស្ទេនសេន (Christensen)
សាលាអាត់វេនទីស្ទ គ្រីសស្ទេនសេន ផ្តល់ជូនកុមារកម្ពុជានូវការអប់រំបែបគ្រីស្ទាន និងអាត់េវនទីស្ទ ដែលមានគុណភាពខ្ពស់ ដែលនឹងជួយពួកគេរីកចម្រើនផ្នែករាងកាយ ផ្លូវចិត្ត វិញ្ញាណ និងក្នុងសង្គម ខណៈពេលដែលបង្រៀនពួកគេឱ្យបម្រើព្រះ មនុស្សជាតិ និងប្រទេសជាតិ និងដើម្បីរស់នៅដោយការគោរពប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះ។ គ្រូរបស់យើងខិតខំបង្កើតបរិយាកាសសិក្សាដែលមានក្តីស្រលាញ់-តែក៏មឺងម៉ាត់ ព្រមទទួល-តែក៏ត្រូវខិតខំអស់ពីសមត្ថភាពផដែរ។ កុមារគ្រប់រូបគឺពិសេស ហើយនឹងត្រូវបានផ្តល់ការយកចិត្តទុកដាក់ផងដែរ។ សិស្សនឹងត្រូវបានបង្រៀនពីទំនួលខុសត្រូវផ្ទាល់ខ្លួន និងការគោរពសិទ្ធិ និងឯកសិទ្ធិរបស់អ្នកដទៃ។
សាលាអាត់វេនទីស្ទ គ្រីសស្ទេនសេន មានទីតាំងនៅក្នុងក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ក្នុងប្រទេសកម្ពុជា។ សាលាអាត់វេនទីស្ទ គ្រីសស្ទេនសេន ត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ 2014 ដោយ Adventist Frontier Missions ហើយបច្ចុប្បន្នសាលាមានសិស្សប្រហែល 200 នាក់ ដែលបានចុះឈ្មោះចូលរៀននៅថ្នាក់មត្តេយ្យដល់ថ្នាក់ទី 6 ។
ជារៀងរាល់ថ្ងៃ ការសិក្សាចាប់ផ្តើមនៅម៉ោង 7:45 ព្រឹកដោយការលើកទង់ជាតិ ហើយបន្តរហូតដល់បញ្ចប់ការសិក្សានៅម៉ោង 3:00 រសៀល។ មានអាហារដែលមានជីវជាតិ សម្រាប់ពេលព្រឹក និងថ្ងៃត្រង់ ក្នុងតម្លៃថោកសមរម្យ។ សាលាមានទីធ្លាលេង និងកន្លែងហាត់ប្រាណធំមួយ ដើម្បីសិស្សអាចលេង និងហាត់ប្រាណ។ សាលាអាត់វេនទីស្ទ គ្រីសស្ទេនសេន មានហាងសាលារៀនតូចមួយ ដែលកូនៗរបស់អ្នកអាចទិញសម្ភារៈសិក្សា ភេសជ្ជៈ អាហារសម្រន់ និងនំបុ័ងស្រស់ៗ និងឆ្ងាញ់។
យើងរីករាយក្នុងការជួយសិស្សរៀនសូត្រ និងរីកចម្រើនក្នុងគ្រប់វិស័យនៃជីវិតរបស់ពួកគេ ហើយយើងសង្ឃឹមថាអ្នកនឹងមកពិនិត្យមើលអ្វីដែលយើងត្រៀមនឹងផ្តល់ជូន!
ចង់ដឹងព័ត៌មានបន្ថែមទៀត សូមចុចខាងក្រោមនេះ៖